ព័ត៌មានជាតិ

ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ខេត្តក្រចេះ​កំពុង​គំរាមកំហែង ដោយ​ទឹកជំនន់​ទន្លេមេគង្គ

​នៅ​ព្រឹក​ថ្ងៃទី​០៥​សីហា ឆ្នាំ​២០១៤​នេះ កម្ពស់​ទឹក​ទន្លេមេគង្គ​នៅ​ខេត្ត​ក្រចេះ​បាន ហក់​ឡើងដល់​២២,៧៤​ម៉ែត្រ​ធ្វើឲ្យ​ផ្លូវ​កណ្តាល​បាន​លិចលង់​មួយផ្នែកធំ និង ផ្លូវ​ជុំវិញ ផ្សារ​ក្រុង​ក្រចេះ​ក៏​ត្រូវ​លិច​ដែរ ទោះបី​មន្ទីរ​ធនធានទឹក​ប្រឹងប្រែង​ដាក់​ម៉ាស៊ីនបូមទឹក​ចេញ ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ ។​

​បច្ចុប្បន្ន​ចំណុច​ដែល​លិចលង់​គឺ​ចំណុច​ផ្លូវកណ្តាល មួយ​កំណាត់​បេនឡាន​ក្រុង​ក្រចេះ និង ផ្លូវ​ជុំវិញ​ផ្សារ​ក្រចេះ​ផងដែរ ។ ក្រៅពី​នោះ​ប្រព័ន្ធ ធារាសាស្ត្រ​ប្រវែង​សរុប​៦៩​គីឡូម៉ែត្រ​ត្រូវ​បាន​លិច ហើយ​សំណង់​បង្ហៀរទឹក​ទំនប់​គោក ម្លូរ​មួយកន្លែង​ប្រវែង​៣០​ម៉ែត្រ ក្នុងស្រុក​ព្រែក​ប្រសព្វ​ក៏​ត្រូវបាន​បាក់​ដាច់ សាលាឃុំ​មួយ កន្លែង ផ្លូវ​ខេត្ត​លេខ​២៧៩​និង​ផ្លូវ​លេខ​៣៧៧​ប្រវែង​សរុប​១១​គីឡូម៉ែត្រ​នៅ​ក្នុងស្រុក ព្រែក​ប្រសព្វ និង ស្រុក​សំបូរ និង ផ្លូវលំ​១៥​ខ្សែ​ប្រវែង​សរុប​៥០​គីឡូម៉ែត្រ នៅក្នុង​ស្រុក ចំនួន​០៤​គឺ​ស្រុក​ព្រែក​ប្រសព្វ ស្រុក​ចិត្រ​បុរី ស្រុក​សំបូរ និង ស្រុក​ឆ្លូង​ក៏​ត្រូវ​បាន​លិចលង់ និង​កាត់ផ្តាច់​ការធ្វើ​ចរាចរ​ផងដែរ​។​

​ដោយឡែក សន្ទូង​ស្រូវវស្សា​ជាង​៣.៧០០​ហិកតា ដំណាំ​រួមផ្សំ​ជាង​២.០០០​ហិកតា ផ្ទះសម្បែង ប្រជាពលរដ្ឋ​ចំនួន​៦.១៣១​ខ្នង ប្រព័ន្ធ​គមនាគមន៍ និង ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត នៅ​ទូទាំង​ខេត្ត​ក្រចេះ ត្រូវបាន​លិចលង់​ដោយ​ទឹកជំនន់​ទន្លេមេគង្គ នៅ​ដើម​ខែ​សីហា ២០១៤​នេះ ។​
​សូម​រំឭក​ផងដែរ​ថា ក​ទន្លេមេគង្គ អាច​នឹង​បន្ត​ឡើង​បន្តិចបន្តួច ក្នុង​កម្រិត​កម្ពស់​មិន​លើស​២២,៨០​នៅ​ថ្ងៃ​ទី​០៥​ខែ​សីហា ហើយ​នឹង​ចាប់​ស្រក​បន្តិច​វិញ​នៅ​ព្រឹក​ថ្ងៃទី​០៦​សីហា ឆ្នាំ​២០១៤ ។ នេះ​បើ​តាម ធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្តក្រចេះ ហេង រ័ត្ន​ម៉ូ​នី​ដា បានឲ្យដឹង ៕​
Kratie
10596238_765113813531851_1195843045_n

មតិយោបល់