ព័ត៌មានជាតិ

លួចខ្សែរភ្លេីងដុតយកលោហៈធាតុទង់ដែងលក់នៅស្រុកថ្មគោល ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២១វេ លា ម៉ោង១១ និង០០នាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមជា មួយយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោ ក វរសេនីយ៍ទោ សេង លុច អធិ ការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព សហការណ៍ ជាមួយកម្លាំងការិយាល័យជំនាញនគរបាល ព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះវ៉ិត វ៉ាត់ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងករណី(លួចកាត់ខ្សែភ្លេីង)នៅក្នុងបរិវេណសា លាបខមសិក្សាឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជាមួយនឹងការឃាត់ខ្លួន នេះដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាកវេវអាល់ហ្វាពណ៌ខ្មៅស៊េរី២០១៩ពាក់ស្លាកលេខបាត់ដំបង1AI.7428។

សូមជម្រាបជូនថាកាលពីថ្ងៃ ទី១៤ខែ កក្កដា ឆ្នាំ ២០២១វេលាម៉ោង០ ៦និង ០០នាទីល្ងាចនៅចំណុច សាលាបឋមសិក្សាឃុំជ្រៃស្ថិតក្នុងក្រុមទី១៣ ភូមិ ក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល មានករណីបទ លួច(ខ្សែភ្លើង)មួយកើតឡើងដែលករណី នេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញា ណ ជិះម៉ូតូ០១គ្រឿងបានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងក្នុងសាលារៀន យកទៅអស់។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរ បាលស្រុកថ្មគោល សហការណ៍ជា មួយក ម្លាំងនគរបាលផែ ន ជំនាញនគរ បាលព្រហ្មទ័ណ្ឌ ដែលមានការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ធ្វើការ ស៊ើប អង្កេតស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងធ្វេីការឃាត់ខ្លួនបានតែម្តង។

ជនសង័្សយបានឆ្លេីយសារភាពថា រូបគាត់រួមជា មួយបក្សពួកផ្សេងទៀត ពិតជាបានធ្វេីសកម្មភាព លួចកាត់ខ្សែភ្លេីងនៅក្នុងបរិវេណសាលាបឋមសិក្សាឃុំជ្រៃប្រាកដមែន ហេីយក្រោយ លួចបានរូប គាត់បានយកខ្សែ ភ្លេីងទៅដុតឱ្យឆេះដេីម្បីយ ក លោកហ : ធាតុ ទង់ដែងខាងក្នុងទៅលក់នៅក ន្លែង ទិញអេតចាយមួយកន្លែងនៅក្រុងបាត់ ដំប ង ។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកមកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់៕

 

មតិយោបល់