ព័ត៌មានជាតិ

ផ្អើលនៅខណ្ឌសែនសុខ!​ ករណីរថយន្តបុករះ បង្កឲ្យមានអ្នករងរបួស

ភ្នំពេញ: ​រថយន្ត​ព្រូស​មួយគ្រឿង ​បើក​ទៅបុក​រថយន្ត​ហាយ​ទ្បែន​ឌ័​ររួច​បន្ត​ទៅបុក​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត ​បណ្តាលឲ្យអ្នកបើកបរ​រងរបួស​។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ចំណុច​ស្តុ​ប​ប៉ុស្តិ៍​២៤​ម៉ោង​ តាម​ប​ណ្តោ​ផ្លូវ​ភ្នំពេញ​ហាណូយ​ កែង​និង​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ កាលពី​វេលាយប់​ថ្ងៃទី​៥​ ខែកុម្ភ: ​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង ​យក​រថយន្ត​ទាំងបី​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

មតិយោបល់