ព័ត៌មានជាតិ

ផ្អើលឆោទ្បោ! អគ្គិភ័យឆេះតូបលក់សំលៀកបំពាក់ ស្បែកជើង និងកាបូបមួយកន្លែង​ នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះតូបលក់សំលៀកបំពាក់ តូបលក់ស្បែកជើង និងកាបូបមួយកន្លែង​ នៅក្នុងសួនឧទ្យានសុបិនចំការព្រីង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់តូបមានឈ្មោះ ថាច់ ចិន្តាម្លិះ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ និងស្បែកជើង ស្នាក់នៅសង្កាត់គោកឃ្លាង។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញ ពីខាងក្នុងតូបលក់ខោអាវខាងលើ ទើ​ប នាំគ្នាស្រែកឆោឡោ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់០៣បំពង់ តែមិនរលត់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្ដែង ។

ក្រោយទទួលបានដំណឹងភ្លាម អធិការនគរបាលខណ្ឌសែនសុខ​ បានដឹកនាំកម្លាំងចុះអន្តរាគមន៍​ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ផងដែរ។

ករណីនេះ ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ដោយរលត់ទាំងស្រុង នៅម៉ោង១១យប់​ថ្ងៃដដែលនេះ៕

មតិយោបល់