ព័ត៌មានជាតិ

ម្ចាស់ប្រហែស ទុកម៉ូតូចោល ត្រូវជនសង្ស័យស្រីស្រស់ ២នាក់ ឆ្លៀតឱកាសយកទៅបាត់ តែសំណាងហើយ..

សៀមរាបៈ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ​ កាលពីថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ដោយជនសង្ស័យទី១-ឈ្មោះ​ វិន​ សុជា​ ហៅហេង​ ភេទស្រី​ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ​ វិន​ ស្រីលាភ​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទាំងពីរនាក់មានស្រុកកំណើត​ និងទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ថ្កូវ​ ឃុំមានជ័យ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​​។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៤​ ខែកុម្ភ:​ ឆ្នាំ២០១៩​ វេលាម៉ោង​ ១០និង២៥​ នាទី​ ស្ថិតនៅក្រុមទី១០​ ភូមិកសិកម្ម​ សង្កាត់ស្រង៉ែ​ ក្រុង-ខេត្តសៀមរាប​ ជនរងគ្រោះឈ្មោះ​ ហង់​ សុភាត់​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរបុគ្គលិកសណ្ឋាគារ​ មានទីលំនៅបច្ចុប្បន្ននៅភូមិ/សង្កាត់ខាងលើ បានទុកម៉ូតូរបស់គាត់មួយគ្រឿង ម៉ាកហុងដាឌ្រីម​ សេ១២៥​ ស៊េរីឆ្នាំ២០០៨​ ​ពណ៌ខ្មៅពាក់ស្លាកលេខ​ សៀមរាប ១E-៤០៥២ លេខតួ​ និងលេខម៉ាស៊ីន៨៣០១៧៣៨​ ​ទុកនៅក្រោមផ្ទះ​ ដោយកូនសោម៉ូតូនៅជាប់នឹងម៉ូតូ ស្រាប់ពេលនោះត្រូវបានជនសង្ស័យឈ្មោះ​ វិន​ សុជាតិ​ និងឈ្មោះ​ វិន​ ស្រីលាភ​ បានធ្វើសកម្មភាពលួចយកម៉ូតូខាងលើ ជិះចេញទៅបាត់។

បន្ទាប់ពីបាត់ម៉ូតូជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ​ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅថ្ងៃទី០៥​ ខែកុម្ភ:​ ឆ្នាំ២០១៩​ វេលាម៉ោង១១ និង០០នាទី សមត្ថកិច្ចបានទទួលពត៌មានថា មានជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូដែលលួចបានទៅអ៊ុតសក់ នៅហាងអ៊ុតសក់មួយកន្លែង នៅតាមបណ្តោយផ្លូវទៅភ្នំក្រោម​ ស្ថិតនៅភូមិអារញ្ញ​ សង្កាត់សៀមរាប​ ក្រុងខេត្តសៀមរាប។

​ភ្លាមៗផងដែរ សមត្ថកិច្ចបានចុះទៅធ្វើការនាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿង ដែលបានលួច មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មលួច យកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។​ ករណីនេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ចាត់ការតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូខាងលើ បានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់