ព័ត៌មានជាតិ

ឃាត់យុវជនវ័យ ១៩ឆ្នាំម្នាក់ ជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់កុមារអាយុ ៥ឆ្នាំ

កំពង់ចាមៈ យោងតាមផេក Child Protection Unit បានឲ្យដឹងថា ក្រុមការងារចម្រុះ ECHO 20 បាមធ្វើការឃាត់ខ្លួនយុវជនវ័យ ១៩ឆ្នាំម្នាក់ ពាក់ព័ន្ធបទល្មើសឃាតកម្មទៅលើកុមារអាយុ ៥ឆ្នាំ។

បន្ទាប់ពីបានទទួលពត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ចាម បានបើកការស៊ើបអង្កេតឡើងវិញទៅលើករណីកុមារអាយុ ៥ឆ្នាំ បានលង់ទឹកស្លាប់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

បន្ទាប់ពីបានធ្វើការសាកសួរ និងស៊ើបអង្កេត ក្មេងប្រុសអាយុ ១៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងស្រុកកំពង់សៀម។

ត្រាប់ពីសកម្មភាព ត្រូវបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកនេះ។ ជនសង្ស័យ នឹងត្រូវបានបញ្ជូនទៅតុលាការ ខេត្តកំពង់ចាម ដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទឃាតកម្ម៕

មតិយោបល់