ព័ត៌មានជាតិ

ជិះម៉ូតូជែងរថយន្ត ទៅបុកបង្កាន់ដៃស្ពាន របួសធ្ងន់ ២នាក់

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូមួយគ្រឿង បើកជែងរថយន្ត ទៅបុកនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យ​មនុស្ស ២ នាក់ រង​របួសធ្ងន់ កាលពីវេលា​ម៉ោង ១០ និង២៥នាទីយប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ម៉ូតូម៉ាក DUCK ពណ៌ខ្មៅ ស្លាកលេខ ភ.ព1EG-8605 បើកបរដោយឈ្មោះ យឹម ហ៊ាង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មាន​ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរឈ្មោះ ហៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង ដូចគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

មតិយោបល់