ព័ត៌មានជាតិ

ប្រជាជន​ និង​វប្បធម៌​ឡាវ​

Lady Laos
៦៩% នៃ​ប្រជាជន​ឡាវ​ជា​ជនជាតិ​លាវ​ ក្រុម​នេះ​កាន់កាប់​តំបន់​ទំនាប និង​ដើរ​តួនាទី​ចម្បង​ក្នុង​វិស័យ​នយោបាយ​និង​វប្បធម៌​។ ជនជាតិ​លាវ​ស្ថិត​ក្នុង​អំបូរ​ជនជាតិ​តៃ ដែល​បាន​ធ្វើដំណើរ​មកពី​ចិន​នៅ​ដើម​គ្រិស្តសករាជ​។ ៨% ទៀត​ដែល​នៅ​តំបន់​ទំនាប​ដែរ រួមគ្នា​ជាមួយ​ជនជាតិ​លាវ​បង្កើតជា ឡាវ​លុំ (​លាវ​ទំនាប​)​។ អ្នកស្រុក​ភ្នំ​និង​ជនជាតិភាគតិច​នៅ​ប្រទេស​ឡាវ មាន ជនជាតិ​ហ្មុង (​មៀវ​) ជនជាតិ​យ៉ាវ (​មៀន​) ជនជាតិ​តៃ​ដាំ (​តៃខ្មៅ​) ជនជាតិ​ដាវ ជនជាតិ​សាន (​ថៃ​ធំ​) និង​ជនជាតិ​និយាយ​ភាសា​ទី​បេ​-​ភូមា​ជាច្រើន​ទៀត ឃើញ​មាន​រស់នៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ឡាវ​។ កុល​សម្ព័ន្ឋ​ភ្នំ​ចម្រុះជាតិសាសន៍ វប្បធម៌ និង​ភាសា ឃើញ​មាន​រស់នៅ​ភាគ​ខាងជើង រួម​មាន​ជនជាតិ​លួ និង​ជនជាតិឃ្មុ ដែល​ជា​ជនជាតិដើម​នៅ​ឡាវ​។ បច្ចុប្បន្ន ជនជាតិ​លួ​ស្ថិតក្នុង​សភាព​ជិត​ផុត​ពូជ​។ ជនជាតិដើម​ទាំងនេះ​ត្រូវ​គេ​ដាក់ឈ្មោះថា ឡាវ​ស៊ូ​ង (​ឡាវ​លើ​)​។ នៅ​ភាគ​កណ្ដាល​និង​តំបន់ភ្នំ​ភាគខាងត្បូង ជា​កុល​សម្ព័ន្ឋ​មន​-​ខ្មែរ ដែល​គេ​ដាក់ឈ្មោះថា ឡាវ​ថឺង (​ឡាវ​ជម្រាលភ្នំ​)​។ ក្រុម​ជនជាតិ​ចិន​និង​វៀតណាម​ច្រើន​មាន​នៅ​ទីក្រុង​។

​សាសនា ចម្បង​នៅ​ឡាវ គឺ​ព្រះពុទ្ឋសាសនា​ថេរវាទ ដែល​លាយឡំ​ជាមួយ​សាសនា​ព្អ្ន​កតា (​ជំនឿ​ជី​វច​ល​) ដែល​បណ្តា​កុល​សម្ព័ន្ឋ​ភ្នំ​ទាំងឡាយ​ប្រតិបត្តិ​។ មាន​អ្នក​កាន់​គ្រិស្តសាសនា​មួយចំនួន​តូច​ដែរ​នៅក្បែរៗ រដ្ឋធានី​វៀង​ច័ន្ទ​ណ៍​។ មុ​ស្ល៊ិ​ម​ច្រើន​មាន​នៅ​តំបន់​ក្បែរ​ប្រទេស​ភូមា​។

​ភាសា​ផ្លូវការ​នៅ​ឡាវ​គឺ​ភាសា​លាវ ដែល​ស្ថិត​ក្នុង​អំបូរ​ភាសា​តៃ​។ ភាសា​បារាំង​ដែល​មាន​ប្រើ​ជា​ទូទៅ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ពាណិជ្ជកម្ម បាន​ចុះ​ទន់ខ្សោយ​បន្ដិច​ម្ដងៗ ខណៈ​ការប្រើប្រាស់​ភាសា​អង់គ្លេស​បាន​កើនឡើង​ជា​លំដាប់​។

​ព្រះ ពុទ្ឋសាសនា​ថេរវាទ​មាន​ឥទ្ឋិពល​ជា​ចម្បង​ដល់​វប្បធម៌​លា​វ ដែល​បញ្ជាក់ឲ្យ​ឃើញ​តាមរយៈ​ភាសា វត្ត​អារាម សិល្បៈ អក្សរសាស្ត្រ ជាដើម​។ ទោះជា​បែប​នេះ​ក្ដី ធាតុ​ផ្សំ​នៃ​វប្បធម៌​លាវ​មួយចំនួន មាន​មុន​ការមកដល់​នៃ​ព្រះពុទ្ឋសាសនា​។ តួយ៉ាង​ដូចជា គែ​ន ដែលជា​ឧបករណ៍​តន្ត្រី​របស់​ជាតិ មានកំណើត​តាំង​ពី​បុរេប្រវត្តិ​មកម្ល៉េះ​។
Loas
​ប្រទេស​លាវ​មាន​បេតិកភណ្ឌ​ពិភពលោក​ចំនួន ២ គឺ ហ្លួង​ព្រះ​បាង និង​វត្ត​ភូ​។

​ស្រូវ​ជា​អាហារ​ចម្បង​នៅ​ប្រទេស​លាវ​។ ហេតុនេះ​មាន​ពិធី​សាសនា​និង​ប្រពៃណី​ជា​ច្រើន​ទាក់ទិន​នឹង​ការបង្ក បង្កើន​ផល​ស្រូវ ដែល​កុល​សម្ព័ន្ឋ​នានា​តែង​ប្រតិបត្តិ​។ ឧទាហរណ៍ អ្នកស្រែ​ជនជាតិឃ្មុ​នៅ​ហ្លួង​ព្រះបាង​ដាំ​ស្រូវ​ប្រភេទ​ខាវ​កាំ​ក្នុង បរិមាណ​តិចតួច​មួយ​នៅក្បែរ​ខ្ទម ជាការ​រំលឹក​គុណ​ដល់​មាតា​បិតា​របស់​គេ​ដែល​បាន​ចែក​ឋាន​ទៅ ឬក៏​ដាំ​នៅក្បែរ​ភ្លឺស្រែ​ដើម្បី​បញ្ជាក់​ថា មាតា​បិតា​របស់​គេ​នៅ​មាន​ជីវិត​៕

មតិយោបល់