ព័ត៌មានជាតិ

នៅតាកែវ! កូនបង្កើត វាយទាត់ធាក់ឪពុក ប្រុងយកកាំបិតកាប់សម្លាប់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: ករណីហិង្សាដោយចេតនាក្នុងគ្រួសារ រួមទាំងគំរាមសម្លាប់ កាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មាស ថា ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យបង្កឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាកូនបង្កើត រស់នៅផ្ទះជាមួយគ្នាឪពុក ទីតាំងកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានវាយទៅលើឪពុកខ្លួនចំនួន ៧ជើង វ៉ៃចំនួន ៤ដៃ ព្រមទាំងយកដាវ និងកាំបិតបម្រុងកាប់សម្លាប់ឪពុកខ្លួនទៀត តែនៅពេលនោះ ក៏ត្រូវប្រជាការពារ និងសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនបង្ក សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់