បាត់ដំបងៈ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែនសហការ ជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាំខ្លួនជនស័្សយចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី(បន្លំលួចយកមាសចំនួន១០តម្លឹង) កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៩ នៅចំណុចផ្សារគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនស័ង្សយទាំងពីរនាក់ឈ្មោះ ឡោ ថុល ភេទប្រុស អាយុ៤៩ ឆ្នាំ (ប្តី) និងឈ្មោះឡុង ស្រី ភេទស្រី អាយុ៤៥ឆ្នាំ (ប្រពន្ធ) រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ជូនថា កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ ជនស័ង្សយមួយក្រុម បានធ្វើសកម្មភាព (បន្លំលួចយកមាសចំនួន១០តម្លឹង) ពីអាជីវករលក់ដូរនៅផ្សារស្រុកគាស់ក្រឡ ខេត្តបាត់ដំបងឈ្មោះ ហ៊ីង សុផល ភេទប្រុស អាយុ៥៩ឆ្នាំ ក្នុងពេលដែលម្ចាស់ទ្រព្យបាត់ការប្រុងប្រយ័ត្នហើយក្រុមជនល្មើសគេចខ្លួនបាត់។
បច្ចុប្បន្នជនស័ង្សយទាំងពីរនាក់ ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ដោយឡែកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងសហការជាមួយនគរបាលខេត្តពោធិ៍សាត់ ស្រាវជ្រាវបន្ត៕
មតិយោបល់