ព័ត៌មានជាតិ

ពី​ក្មេងប្រុស​ទៅ​ក្មេងស្រី​ប្រាថ្នា​ចង់បាន​រូបរាង​ដូច​ជា​តុក្តា​សិច​ (Video Inside)

​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ​ថា Katella Dash វ័យ ៣៨ ឆ្នាំ​ជនជាតិ​អាមេរិក តែងតែ​ប្រាថ្នា​ចង់បាន​សម្រស់​ស្រស់ស្អាត​ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ​ពី​បុរស​។ ទោះជា​យ៉ាងណា​ក៏ដោយ​ស្ត្រី​រូប​នេះ​មិន​អាច​សម្រេចបាន​នូវ​ភាពស្រស់ស្អាត ភាពទន់ភ្លន់ ដែល​ជា​គោលដៅ​ប្រែក្លាយ​ខ្លួន​របស់​នាង​ដូច​ទៅ​នឹង​ជីវិត​កុត្តា​សិ​ចឡើយ​។ Katella បាន​និយាយថា នាង​ចំណាយ​ប្រាក់​ប្រហែលជា ៩៩,០០០ ដុល្លារ ទៅលើ​ការវះកាត់​កែ​សម្ជស្ស ដើម្បី​ឲ្យមាន​ភាពស្រស់ស្អា​ត​ដូច​សេចក្តីប្រាថ្នា​។ កាល​ពី​វ័យ ២៣ ឆ្នាំ​នាង​បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការវះកាត់​ផ្លាស់ប្តូរ​យេនឌ័រ​ដោយ​ប្រាក់​សន្សំ​របស់​នាង​ផ្ទាល់​។ ចាប់តាំងពី​ពេលនោះ​មក​នាង​បាន​ចាប់ផ្តើម​អនុវត្ត​ធ្វើការ​វះកាត់​កែប្រែ​សម្រស់​ផ្នែក​ផ្សេងៗ​ទៀត រហូតដល់ ៧ ករណី រួម​ទាំង​ការវះកាត់​សុដន់ តំបន់​ពិសេស បបូរមាត់ ថ្ពាស់ និង​ចង្កា​…​។ ជា​រៀងរាល់ថ្ងៃ​នាង​ចំណាយ​ពេល​រហូតដល់ ៣ ម៉ោង​ទើប​គ្រប់គ្រាន់​សម្រាប់​ការ​តុ​ប​តែ​ខ្លួន​របស់​នាង​។ ប៉ុន្តែ​ឥឡូវនេះ​នាង​នៅ​តែ​មិន​ពេញចិត្ត​នឹង​ទំហំ​សុដន់​រស់​ខ្លួន ហើយ​មាន​គំរោង​វះកាត់​បន្តទៀត បើទោះជា​ដឹងថា​មាន​ផលប៉ះពាល់​ដល់​សុខភាព​ក៏ដោយ​៕

2014-03-22_092532
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់