ព័ត៌មានជាតិ

ខ្ចីម៉ូតូស៊ីដាច់​ ម្ចាស់តាមរកឃើញក្របួចឲ្យប៉ូលិស

ភ្នំពេញ: យុវជនម្នាក់ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចក្នុងករណីឆបោកម៉ូតូរបស់បងប្អូនឯង កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវ២៧១ ភូមិបុរីកម្មករ(ត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភោក កក្កដា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ ជាថ្ងៃភ្ជុំបិណ្ឌ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកស្កូបពីពណ៌ឈាមជ្រូកពីប្អូនគាត់ឈ្មោះញូង ដោយប្រាប់ថាខ្ចីជិះមួយភ្លេតតែបានបាត់រហូតតែម្តង។ លុះព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខណ:ដែលគាត់ជិះម៉ូតូមកបង់ភ្លើងនៅម្តុំអូបែកក្អម ស្រាប់តែឃើញជនសង្ស័យដើរតាមដងផ្លូវម្នាក់ឯង ពេលនោះគាត់បានបើកម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចខាងលើ។ បន្ទាប់មក ក៏ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយឃាត់ខ្លួនយុវជនហើយបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យមកទទួលយកទៅសាកសួរ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានសារភាពថាពិតជាបានខ្ចីម៉ូតូពីឈ្មោះ ញ៉ូង ពិតប្រាកដមែន ប៉ុន្តែម៉ូតូនោះត្រូវបានមិត្តភក្តិម្នាក់ទៀតខ្ចីយកទៅបន្តបាត់ហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

ខ្ចីម៉ូតូស៊ីដាច់

ខ្ចីម៉ូតូស៊ីដាច់

ខ្ចីម៉ូតូស៊ីដាច់

ខ្ចីម៉ូតូស៊ីដាច់

ខ្ចីម៉ូតូស៊ីដាច់

មតិយោបល់