ព័ត៌មានជាតិ

មានវីដេអូ៖ រថយន្តដឹកជ្រូកបុកកុងតឺន័រពីក្រោយពេញទំហឹងគាបតៃកុងជាប់នៅក្នុងកាប៊ីនជាង១ម៉ោងទើបចេញរួចខ្ទេចជើងទាំងសងខាង!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តដឹកជ្រូកក្នុងល្បឿនលឿន គេចរថយន្តមួយគ្រឿងទៀត ដែលបើកចេញពីផែស្ងួត សុកន ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រដែលចតនៅចញ្ចើមផ្លូវពីក្រោយទំហឹងបណ្ដាលឲ្យគាបជាប់ នៅក្នុងរថយន្តស្រែករកឲ្យគេជួយ ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវបេតុងទួលពង្រ ត្រង់ចំណុចមុខផែស្ងួត ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5099 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយព្រូម្នាក់ទៀត បើកតាមបណ្ដោយផ្លូវបេតុង ផ្សារទួលពង្រ ទិសដៅពីត្បូងទៅជើងនៅក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តកុងតឺន័រមួយគ្រឿង ដែលបើកចេញពីផែស្ងួត ក៏បានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 4A-1929 ពីក្រោយពេញទំហឹងដែលចតនៅចញ្ចើមផ្លូវដោយពុំបានដាក់ស្លាកសញ្ញាសំគាល់ចរាចរណ៍ បណ្ដាលឲ្យគាបជាប់តៃកុងនៅក្នុងកាប៊ីន បាក់ជើងទាំង២បែកឆ្អឹងខ្ទេចរងរបួសធ្ងន់។

ចំណែកព្រូរថយន្តរងរបួសស្រាល ភ្លាមៗនោះដែរត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់យកតៃកុងរថយន្តអស់រយៈពេលជិតមួយម៉ោងទើបយកតៃកុងរថយន្តចេញបានហើយត្រូវរថយន្ត សង្គ្រោះ (ង៧០)៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំការដោះទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

https://youtu.be/Zl-lay8cWlc

មតិយោបល់