ព័ត៌មានជាតិ

Update៖ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងព្រឹក! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃទីខែ០៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៤ ខ្នង នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់។

ម្ចាស់ផ្ទះទី១.ឈ្មោះ កែវ សុភា ភេទស្រី អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៩X១២ ម៉ែត្រ ទី២.ឈ្មោះ យឹម តុងអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X២៣ ម៉ែត្រ ទី៣.ឈ្មោះ ហម ប៊ុនធឿន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៤០X២២ ម៉ែត្រ និង៤.ឈ្មោះ ហម ធីតា ភេទ ស្រី អាយុ ៣៥ ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៤.៦០X២២ ម៉ែត្រ ។

សម្ភារ:ខូចខាតរួមមាន៖
– ផ្ទះចំនួន ០៤ ខ្នងឆេះខ្ទេចទាំងស្រុង
– ម៉ូតូ ០២ គ្រឿង
– គ្រឿងសង្ហារឹមមួយចំនួន
– សម្ភារ:គ្រឿង អលង្កាមួយចំនួន
– ម្រេចចំនួន ០៧ តោន
– ស្រូវចំនួន ០១ តោន
– សម្លៀកបំពាក់មួយចំនួន និងឯកសារមួយចំនួនដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃ កាន់កាប់ដីធ្លី គិតជាទឹកប្រាក់ខាតបង់សរុបប្រមាណជាជាង ១០ ម៉ឺនដុល្លារ។

ករណីអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោងប្រមាណ ១១ និង ០០ នាទីព្រឹក ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការដ្ឋានខេត្ត ស្រុកពញាក្រែក ស្រុកតំបែរ និងរថយន្តក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ក្នុងនោះប្រើប្រាស់ទឹកអស់ ១៥ ស៊ឺទែន ស្មើនឹង ៦០ ម៉ែត្រគីប និងមានការចូលពីកម្លាំងនគរបាលពន្លត់អគ្គិភ័យ ៦០ នាក់ ។

មូលហេតុ ៖ បណ្តាលមកពីការដុតសំរាម ខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ ក្នុងចំណោមផ្ទះដែលឆេះនោះ៕

មតិយោបល់