ព័ត៌មានជាតិ

បុរសម្នាក់បានជាប់ខ្នោះរបស់សមត្ថកិច្ច ព្រោះតែករណីលួច

ត្បូងឃ្មុំ: កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក មានករណីលួច(ម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ អ៊ីវ ស៊ីថៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក បានធ្វើសកម្មភាពលួចយកម៉ូតូកែច្នៃ ០១គ្រឿង គ្មានស្លាកលេខ របស់ជនរងគ្រោះឈ្មោះ ហឿន ប៊ុនហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយពីបានទទួលបានពាក្យបណ្តឹងភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលកក់ បានសហការជាមួយ កម្លាំងជំនាញនគរបាលស្រុកពញាក្រែក បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់