ឥណទាននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺទៅលើទីផ្សារលំនៅដ្ឋាន។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្ដាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញ។
កាលពីចុងខែមុន ស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសចិនបានផ្ដល់ប្រាក់កម្ចីចំនួន ១៤,១៧ពាន់ពាន់លានយន់ ស្មើនឹង ២,៣១ពាន់ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យអចលនទ្រព្យ បើធៀបនឹងឆ្នាំមុន កើនឡើង ១៩ភាគរយ ហើយកំណើនដែលកើនលឿនជាងគេគឺនៅក្នុងខែមិថុនា ដោយមានរហូតដល់ ០,៩ភាគរយ។
បើទោះបីជាទឹកប្រាក់ដែលបានផ្ដល់ឲ្យធនាគារមានចំនួនច្រើនលើសលប់ក្ដី ក៏តម្លៃផ្ទះ នៅតែមិនព្រមធ្លាក់ចុះដែរ ពោលថែមទាំងបានបន្តកើនឡើងជាលំដាប់ ដោយក្នុងចំណោមទីក្រុងទាំង ៧០ មាន ៦៤តម្លៃផ្ទះនៅតែបន្តកើនឡើង៕
មតិយោបល់