ប៉ៃលិនៈ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងបទមនុស្សឃាត។
ការឃាត់ខ្លួននេះ បានធ្វើទ្បើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានប្តឹងទៅលើឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ពីបទមនុស្សឃាតដោយគិតទុកជាមុន បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ ដោយកាំបិត។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានដេញកាប់ជនរងគ្រោះ ដោយប្រើកាំបិតប្រាកដមែន។
បច្ចុប្បន្នជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់