ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ស្រវឹងស្រា​យក​កាំបិត​ចាក់​ខ្លួនឯង ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល​

ពោធិ៍សាត់ៈ យោងតាម ផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ត្រី​ម្នាក់​ស្រវឹង​ស្រាបាន​យកកូនកាំបិត​ចាក់​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទាន់ពេលវេលា
ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ចំការ​ក្បែរ​ជើងភ្នំ​(​ផ្ទះ​របស់​ជនរងគ្រោះ​) ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ឡូញ ច្រឹប អាយុ៣៩ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ធ្វើ​ឲ្យ​វង្វេង​បាត់បង់​ស្មារតី ។ លុះ​ត្រឡប់មកផ្ទះ​វិញ បាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ចំពោះ​ខ្លួនឯង​ចំនួន​១​កាំបិត​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ដើម្បី​ជួយសង្គ្រោះ​រួច​ផុតពី​សេចក្តីស្លាប់ ។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ករណីនេះ​បណ្តាលមកពី​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត ទើប​ហ៊ាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​បំរុង​ធ្វើឃាត​ខ្លួនឯង តែ​មិនបាន​សម្រេច​ដូច​បំណង ដោយ​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេល ។ សមត្ថកិច្ច​ក៏បាន អំពាវនាវ​ដល់ បុរស ស្ត្រី គ្រប់រូប​កុំ​ធ្វើបែបនេះ ព្រោះ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ក្រុមគ្រួសារ​នោះឡើយ បានត្រឹមតែ​ខាតបង់​ពេលវេលា លុយកាក់​ខ្លួនឯង​តែប៉ុណ្ណោះ ៕

មតិយោបល់