ចិន៖ អាមេរិកបានយកឈ្នះប្រទេសដែលនៅក្នុងសមាគមអាស៊ាន ដោយបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខេត្ត ស៊ីឈួន ស្ថិតនៅភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យគយនៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០១៣ ពាណិជ្ជកម្មរវាងខេត្តស៊ីឈួន និងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១០,៥៧ពាន់លានដុល្លារ ដោយបានធ្លាក់ចុះ ៨,១ភាគរយបើធៀបនឹងឆ្នាំមុន។
ទំហំពាណិជ្ជកម្មរបស់ខេត្តស៊ីឈួនជាមួយនឹងបណ្ដាលប្រទេសនៅក្នុងសមាគមអាស៊ាន មានចំនួនសរុប ១០,៤៤ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៣៦,៤ភាគរយ ធៀបនឹងឆ្នាំមុន។ ទំហំពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបមានចំនួន ៨,៦ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ៥,២ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងយូរអង្វែងរបស់ខេត្តស៊ីឈួន ប៉ុន្តែកាលពីរយៈពេល ១០ខែដំបូង ទំហំពាណិជ្ជកម្មអាមេរិក និងខេត្តស៊ីឈួនតិចជាងទំហំពាណិជ្ជកម្មរវាងខេត្តស៊ីឈួននឹងអាស៊ាន។
ទំហំពាណិជ្ជកម្មបរទេសរបស់ខេត្តស៊ីឈួន បានកើនឡើងដល់ ៥៨,៣៣ពាន់លានដុល្លារអាមេរិក នៅចន្លោះខែមករា-វិច្ឆិកានៃឆ្នាំ ២០១៣ ដោយបានកើនឡើង ៨,៧ភាគរយបើធៀបនឹងឆ្នាំ ២០១២។
យោងតាមរបាយការណ៍របស់គយបានឲ្យដឹងថា ផលិតផលមេកានិច និងអគ្គីសនី ត្រូវបាននាំចេញពីខេត្តស៊ីឈួនច្រើនជាងគេ៕
មតិយោបល់