ព័ត៌មានជាតិ

ស្រីស្រស់ ប្រុសស្អាត២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

កែប: កាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប សហការជាមួយ មូលដ្ឋានក្រុងកែប ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ុក រិទ្ធសក្តិ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត។ កម្លាំងបានចុះបង្ក្រាបករណី ប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតិញៀននៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែបដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ គង់ ស្រីនាង ភេទស្រី អាយុ ២៧ឆ្នាំ ស្នាក់នៅ ផ្ទះជួលភូមិកើតហេតុ និង ឈ្មោះ ខែម សុខ ភេទប្រុស អាយុ ២៧ រស់នៅភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សម្ភារ:ដកហូតមានថ្មាំញៀន មេតំហ្វេតាម៉ីន ១២កញ្ជាប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូ ០១គ្រឿង , ផ្លាកដៃកាឡៃ ០១ខ្សែ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់