ព័ត៌មានជាតិ

សង្ស័យមានវិបត្តិក្នុងគ្រួសារ បុរសម្នាក់ធ្វើអត្តឃាត់ចង.កសម្លាប់ខ្លួនឯង

បាត់ដំបងៈ នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅចំណុចទឹកចេញធំ ស្ថិតក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ប៉ាត លីន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មូលហេតុ៖ ជនរងគ្រោះមានជម្លោះ ក្នុងគ្រួសារនៅឯខេត្តកំពង់ឆ្នាំង ហើយបានជិះម៉ូតូចេញពីផ្ទះ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មកចំណុចកើតហេតុ ជាកន្លែងដែលខ្លួន ធ្លាប់មកធ្វើជាកម្មករនៅទីនោះ។ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកខ្សែអង្រឹងឡើងទៅលើភ្នំ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងតែម្ដង។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថា គ្មានស្លាកស្នាមអ្វីទ្បើយ ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់