ព័ត៌មានជាតិ

Update៖ ភ្លៀងមួយមេធំ បាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូ សង្កត់មនុស្សរបួសម្នាក់

ភ្នំពេញ: ភ្លៀងមួយមេធំ បូករួមនឹងខ្យល់កន្ត្រាក់ បានបោកបក់បាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទឹកដោះគោឌុយម៉ិចឌុយហ្គ្រូចេញពីបង្គោល បណ្ដាលឱ្យសង្កត់កិនម៉ូតូ និងបុរសអ្នកធ្វើដំណើរម្នាក់របួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង ១៥នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុម ៣ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ភ្លាមៗនោះ គេឃើញសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ ជួយលើកម៉ូតូចេញពីកន្លែងកើតហេតុ និងនាំជនរងគ្រោះ ទៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ខណ:មានភ្លៀងធ្លាក់មានខ្យល់
កន្ត្រាក់បានបោកបក់ផ្ទាំងប៉ាណូមួយផ្ទាំងធំរបស់ក្រុមហ៊ុនទឹកដោះគោឌុយ ម៉ិចឌុយហ្គ្រូ បណ្ដាលឱ្យសង្កត់ម៉ូតូ និងបុរសអ្នកធ្វើដំណើរម្នាក់រងរបួស។ ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានចុះមកជួយអន្តរាគមន៍ បញ្ជាចរាចរណ៍កុំឲ្យកកស្ទះ។

ក្រោយពេលកើតហេតុគេឃើញមានអ្នកកាត់ដែក និងរថយន្តស្ទូច យកដែកចេញពីផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍៕

មតិយោបល់