ព័ត៌មានជាតិ

អាសូរណាស់! ម្ដាយកំពុងបោកគក់ កូនចុះលេងទឹកត្រពាំង ក៏លង់ស្លាប់តែម្ដង

កំពង់ស្ពឺ: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពី​រសៀល​ថ្ងៃទី​៨ ​ខែកុម្ភ:​ ឆ្នាំ​២០១៩​ មានករណីក្មេងប្រុសម្នាក់ លង់​ទឹក​ត្រពាំង​ស្លាប់ ​នៅក្នុង​ភូមិ​គោក​ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​។​

ក្មេងប្រុសរងគ្រោះ​ឈ្មោះ​ សឿន ​សុ​ធន់ ​អាយុ​១​ខួប​៩​ខែ មាន​ម្តាយ​ឈ្មោះ​សូ​ សុខឡី ​អាយុ​៣៤​ឆ្នាំ​ និង​ឪពុក​ឈ្មោះ​ សៀង សុ​គួ​ន ​អាយុ ៤០​ឆ្នាំ​ ទាំងបី​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ ក្មេងប្រុសរងគ្រោះ បានចុះលេង​ទឹក​ត្រពាំង ​ខណ:​ម្តាយ​រវល់​បោកគក់​ខោអាវ ​បណ្តាលឲ្យ​រអិល​ជើង​លង់​ស្លាប់​តែម្ដង៕

មតិយោបល់