ព័ត៌មានជាតិ

Update៖ ភ្លើងប្រច័ណ្ឌ បណ្តលឲ្យនារីម្នាក់ ត្រូវគ្រាប់កាំភ្លើង ស្លាប់ក្នុងរថយន្ត

កំពង់ឆ្នាំង: ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៨ នាក់ មធ្យោបាយរថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា២ សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយអចេតនា នៅត្រង់ចំណុចមុខមន្ទីរធម្មការខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិចម្ការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។

មូលហេតុ៖ បណ្តាលមកពីភ្លើងប្រច័ណ្ឌ ។

វត្ថុតាងដកហូតរួមមាន៖ រថយន្ត០១គ្រឿង ម៉ាក Lexus RC ពណ៌ឈាមជ្រូក ផ្លាកលេខ ភ្នំពេញ ៩២៣៩ ,កាំភ្លើង០១ដើម ម៉ាក ZORAKIM 906 TD ,សំបកកន្ទុះចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

មតិយោបល់