ព័ត៌មានជាតិ

ហាយទ្បែនឌ័របោះពួយលឿន បុកម៉ូតូឆ្លងផ្លូវ ផ្ដាច់ជីវិតស្ដ្រីម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូបើកឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ត្រង់ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សម្ភារ:ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង៖ រថយន្តម៉ាក ហាយទ្បែនឌ័រ ពណ៌ស ស្លាកលេខភ្នំពេញ2AD.7925 ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1K.3177 ជិះឆ្លងផ្លូវពីលិចទៅកើត ដោយឈ្មោះ សុខ សុផល ភេទស្រី អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិសង្កាត់ កើតហេតុខាងលើ (ស្លាប់នៅកន្លែង មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ។ មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើករថយន្តមានល្បឿនលឿន នៅចំណុចផ្លូវប្រសព្វ៕

មតិយោបល់