ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់អស់រយៈពេល៤ម៉ោងមកហើយ នៅតែមិនទាន់រាំង!

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ មេសា ឆ្នាំ២០១៧នេះ គេសង្កេតឃើញអាកាសធាតុនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ​មានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីវេលាម៉ោងប្រហែល៨ព្រឹកមកម៉្លេះ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ដដែលនៅតែមិនទាន់រាំងនៅឡើយ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្លះ នាំគ្នាថ្នាក់ចិត្តយ៉ាងខ្លាំង ព្រោះថាជាថ្ងៃសោរ៍សម្រាប់បងប្អូនមន្ត្រីរាជការ ឈប់សម្រាក ខ្លះទៀតមានគម្រោងនាំក្រុមគ្រួសារចេញដំណើរកម្សាន្តតាមតំបន់រមនីយដ្ឋាននានា តែបែរជាខកខានមិនបានទៅ។ អ្វីដែលពិសេសនោះថ្ងៃនេះ ចំថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយជនជាតិចិន នាំគ្នាចេញដំណើរទៅស្រុក ដើម្បីប្រារព្ធពិធីសែនផ្នូរដែលហៅថាឆេងម៉េងតែម្តង។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយការប្រុងប្រយត្ន័ និងសុវត្ថិភាពទាំងអស់គ្នា៕

មតិយោបល់