ព័ត៌មានជាតិ

ខណ្ឌទួលគោក ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួន ក្រោយបង្កហិង្សា

ភ្នំពញៈ នគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨និង២០នាទីយប់ នៅចំណុចមុខម៉ាត ខេមា ផ្លូវលេខ១៣២ កែងផ្លូវលេខ៦១៤ ក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ បេ រ៉ាវី ហៅ តឿ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៤១៨Eo ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទី២-ឈ្មោះ ម៉ម វ៉ាន់ធឿន ហៅ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៤១៨Eo ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda Icon ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1AR-5387 ដែលមានលេខតួនិងលេខម៉ាស៊ីន៖8007485 (ជាម៉ូតូរបស់ឈ្មោះ បេ រ៉ាវី ហៅ តឿ (គេចខ្លួនបាត់ ) ។

តាមរយៈការធ្វើតេស្តិ៍ទឹកនោមទៅជនសង្ស័យទាំងពីររូបនេះ លទ្ធផលវិជ្ជមាន ។ បច្ចុប្បន្នជនសង្ស័យខាង លើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់