ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានរណីរថយ្តម៉ាក ព្រូស ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហ៊ឹង បណ្តាលឲ្យមួយគ្រឿងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរបស់រដ្ឋដែលមានជាប់ផ្លាកឡូហ្គោរបស់ក្រុមហ៊ុន Smart បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥៦នាទីយប់ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុរថយន្តបង្កព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋតាមឃាត់បានទើបរាយការទៅកម្លាំងជំនាញចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សារទុកដើម្បីរងចាំការដោះស្រាយ៕
ព័ត៌មានជាតិ
មតិយោបល់