ព័ត៌មានជាតិ

សាហាវ!ប្តីផ្ទុះភ្លើងប្រច័ណ្ឌយកអង្រែវាយបាក់មិនស្លាប់ទាញដងចបវាយរហូតដល់ប្រពន្ធស្លាប់

ក្រចេះ ៖បុរសជាប្តីផ្ទុះភ្លើងប្រច័ណ្ឌប្រពន្ធជាមួយអ្នកជិតខាងបានប្រើហិង្សាក្នុងគ្រួសារយកអង្រែវាយប្រពន្ធចំក្បាលពីក្រោយលុះបាក់អង្រែយកដងចបទៅវាយបន្ថែមបណ្តាលឲ្យប្រពន្ធស្លាប់នៅនឹងកន្លែង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី៩ខែកុម្ភ:ឆ្នាំ២០១៩នេះនៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថាករណីហិង្សាដោយចេតនាបង្កឡើងដោយ ជនសង្ស័យឈ្មោះ​ ឈីន​ សុឃាប​ជាប្តី ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានឈ្លោះប្រកែកជាមួយឈ្មោះ​ អែប​ ពៅ​ជាប្រពន្ធ ភេទស្រី​ អាយុ៥០ឆ្នាំ​ ទីលំនៅកន្លែងកើតហេតុ​ ហើយជនសង្ស័យជាប្តីបានយកអង្រែវាយប្រពន្ធចំក្បាលផ្នែកខាង
ក្រោយពេលអង្រែបាក់ជនសង្ស័យបានយកដងចបទៅវាយប្រពន្ធបន្ថែមទៀតបណ្ដាលឲ្យប្រពន្ធបែកក្បាលស្លាប់នៅនឹងកន្លែង​តែម្តង។

ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពុងចាមចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំបូរក្រោយពីកម្លាំងជំនាញបានសួរនាំជនសង្ស័យបានសារភាពថាមូលហេតុដែលខ្លួនឈ្លោះប្រកែកវាយប្រពន្ធបណ្តាលឲ្យស្លាប់គឺដោយសារប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយអ្នកជិតខាង។
សូមបញ្ជាក់ជនសង្ស័យខាងលើបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។


បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំបូរ​និងកសាងសំណុំរឿងបញ្ជូននីតិវិធីច្បាប់បន្ត៕

មតិយោបល់