ព័ត៌មានជាតិ

ភាពខុស​គ្នារវាង​ការ​យល់​សប្តិ​អាក្រក់​របស់​បុរស​និ​ង​នារី​

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​យល់​សប្តិ​ពី​គ្រោះ​មហន្ត​រាយ គ្រោះ​ធម្ម​ជាតិ​ក្នុង​ពេល​ដែល​នារី​យល់​សប្តិ​ទាក់​ទង​នឹង​ជម្លោះ​ក្នុង​សង្គម និង​ការ​បាត់​បង់​អ្វីមួយ​។ អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​នាក់ បាន​ស្វែង​រក​ឃើញ​ពី​ដំណោះ​ស្រាយ​នៃ​ភាព​ខុស​គ្នា​រវាង​ការ​យល់​សប្តិ​របស់​បុរស និង​នារី​ដែល​បាន​កើត​ឡើង​ជា​រៀង​រាល់​យប់។ តាម​លទ្ធផល​នៃ​ការ​សិក្សា​ដ៏​ទូលំ​ទូលាយ​បំផុត​មួយ​ទៅ​លើ​ការ​យល់​សប្តិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុរសៗ​ភាគ​ច្រើន​តែង​តែ​ជួប​នឹង​ការ​យល់​សប្តិ​ដែល​ទាក់​ទង​នឹង​គ្រោះ​មហន្តរាយ​ដូច​ជា គ្រោះ​ទឹក​ជំនន់ រញ្ជួយ​ដី គ្រោះ​ធម្ម​ជាតិ ឬ​ក៏​យល់​សប្តិ​ឃើញ​សត្វ​ពាហៈ​នៈ​ដេញ​ពី​ក្រោយ ឬ​សត្វ​ល្អិត​ដេញ។ ក្នុង​គ្រា​នេះ​ដែរ នារីៗ​វិញ​ជា​ញឹក​ញាប់​យល់​សប្តិ​ពី​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ដូច​ជា ជម្លោះ​ក្នុង​សង្គម ទំនាក់​ទំនង ឬ​ការ​បាត់​បង់​អ្វី​មួយ និង​ការ​បាក់​បែក​សម្ភារៈ។
dream
វេជ្ជប​ណ្ឌិត Genevieve Robert ជា​អ្នក​ចិត្ត​សាស្ត្រ​នៅ​សក​លវិទ្យា​ល័យMontrealបាន​និយាយ​ថា “បុរស​យល់​សប្តិ​ពី​គ្រោះ​មហន្ត​រាយ​ដូច​ជា​គ្រោះ​ទឹក​ជំនន់​ជាដើម ក្នុង​ពេល​នោះ​ដែរ​ការ​យល់​សប្តិ​របស់​នារី​តែង​តែ​បន្លាច​ពី​ជម្លោះ​ផ្ទាល់​ខ្លួន។ ការ​យល់​សប្តិ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​អារម្មណ៍​នារីៗ​យ៉ាង​ខ្លាំង​ដែល​បណ្តាល​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​ទាំង​យប់” ។

អ្នក​ស្រាវ​ជ្រាវ​បាន​រៀប​ចំ​ការ​ពិសោធ​ន៍​មួយ​នៅ​ពេល​ដែល​មនុស្ស​ជាង ៥៧២ នាក់​ត្រូវ​ការ​ឲ្យ​មាន​ការ​ឆ្លើយ​នឹង​សំនួរ​អំពី​ការ​យល់​សប្តិ​របស់​ពួក​គេ។ តាម​លទ្ធ​ផល​គេ​ប្រមូល​បាន ១០,០០០ គំនិត​អំពី​ការ​យល់​សប្តិ។

អ្នក​ឯកទេស​ចិត្ត​សាស្ត្រ Antonio Zadraបាន​និយាយ​ថា ” គ្មាន​នរណា​ម្នាក់​ដែល​យល់​សប្តិ​រៀង​រាល់​យប់​ក្នុង​រយៈ​ពេល ១២ ម៉ោង តែ​មិន​អាច​ចង​ចាំ​អ្វី​សោះ​នោះ​ទេ ” ។ ការ​យល់​សប្តិ​របស់​នារីៗ បណ្តាល​មក​ការ​ខឹង ដែល​បង្កប់​នូវ​អារម្មណ៍​ក្រៀម​ក្រំ ផ្អែម​ល្វីង។ ការ​យល់​សប្តិ​អា​ក្រក់​ច្រើន​លើក​ច្រើន​សារ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់​នឿយ ធ្វើ​ឲ្យ​បែក​ញើស និង​រងារ​នៅ​ពេល​ភ្ញាក់​ពី​ដំណេក​វិញ៕

ចុច​ទីនេះមើល​ប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់