ព័ត៌មានជាតិ

ប្រ​ធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព

លោក​ប្រធានាធិបតី​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា Hugo Chavezបាន​ទទួល​មរណៈភាព​ហើយ​កាល​ពី​ម្សិលមិញ​នៅ​មន្ទីរពេទ្យ​Caracas​ក្នុងការ​ប្រកាស​ពី​លោក​អនុ​ប្រធានាធិបតី Nicols Maduro តាម​ទូ​រទស្ស​ន៍​ជាតិ​និង​ វិទ្យុ​ជាតិ​​។​
​ការស្លាប់​របស់​លោក​គឺ​ក្រោយ​បន្ទាប់​ពី​ការ​ត្រឡប់​ពី​គុយបា​វិញ​កាលពី​ថ្ងៃ​18​កុម្ភះ​ថ្មីៗ​នេះ​។​ការព្យាបាល​និង​វះកាត់​នៅ​គុយបា​គឺ​មាន​រយះពេល​70​ថ្ងៃ​ហើយ​បន្ទាប់​មក​គាត់​ក៏​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ប្រទេស​របស់​លោក​វិញ​។​
132210905_201n
​លោក​បាន​ទទួល​ការកាន់កាប់​អំណាច​អស់​រយះពេល​14​ឆ្នាំ​។​គាត់​ត្រូវបាន​ប្រជាជន​បោះឆ្នោត​ឲ្យ​លោក​ជាប់​ឆ្នោត​សម្រាប់​​មួយ​អាណត្តិ​ទៀត​កាលពី​ខែ​តុលា​ឆ្នាំមុន ហើយក៏​បាន​អាកខាន​មិន​បាន​ធ្វើការ​សច្ចាប្រណិធាន​សម្រាប់​​តំណែង​របស់​លោក​កាលពី​ខែ​មករា​នេះ​ដែរ គឺ​តែ​ដោយ​លក្ខណ​សុខភាព​បាន​រុញច្រាន​លោក​ហូត​ពី​ឆាក​នយោបាយ​មក​ទល់​នឹង​​ការស្លាប់​៕​

មតិយោបល់