ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាជ្រុលបុករថយន្តរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: នារី២នាក់ជិះម៉ូតូឌុបគ្នាជ្រុលបុករថយន្តរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ចំណុចលើផ្លូវទន្លេសាបក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នារីទាំង២នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HB 9779។
រថយន្តពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-4108។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូខាងលើ បានជិះម៉ូតូពីទិសខាងត្បូងសំដៅមកទិសខាងជើង លុះមកដល់ចំណុចកតើហេតុក៏មានរថយន្តមួយខាងលើ បើកពីជើងទៅត្បូងរួចបត់ឆ្វេង បណ្តាលឲ្យម៉ូតូអកហ្សើកាច់ចង្កូតមិនទាន់ជ្រុលបុកទ្វារ រថយន្តរងរបួសធ្ងន់សន្លប់ស្តូកនារីម្នាក់ ដែលជិះពីក្រោយនិងនារីម្នាក់ទៀតជាអ្នកឌុបរបួសស្រាល។

ក្រោយពេលកើតហេតុ មានរថយន្តបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយករក្សាទុកបណ្តោះអាសន្ន៕

មតិយោបល់