ព័ត៌មានជាតិ

ដឹងការពិតហើយ! ផ្អើលយប់មិញ មន្ត្រីស៊ីម៉ាក់កម្ទេចចោល ឧបករណ៍ដែលសង្ស័យថា ជាគ្រាប់បែកនៅកាស៊ីណូ ក្បែរច្រកទ្វារប៉ោយប៉ែត

បន្ទាយមានជ័យៈ មន្ត្រីស៊ីម៉ាក់កម្ទេចចោល ឧបករណ៍ដែលសង្ស័យគ្រាប់បែកបង្កៃ ដែលគេប្រទះឃើញនៅក្បែរកាស៊ីណូ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ កាលពីវេលាម៉ោង​ ៧និង៤០នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅសួនច្បារខាងមុខកាស៊ីណូហ្គោដិនក្រោន​ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត។​ ជាមួយគ្នានោះគេសង្កេតឃើញវត្តមាន លោកឧត្តមសេនីយ៍ ស្នងការ កងរាជអាវុធហត្ថ និងសមត្ថកិច្ចជាច្រើនទៀតផងដែរ។

ឧបករណ៍ដែលគេសង្ស័យថា ជាគ្រាប់បែកកំណត់រយៈពេលនេះ មានលក្ខណៈ ដូចគ្រាប់បែកក្នុងរឿងកុន​ ដែលមាន ខ្សែភ្លើងខៀវ ក្រហម និងមានលេខនាទីដើរថយក្រោយ ដាក់ក្នុងប្រអប់ពណ៌ស​ ។​ ជាមួយគ្នានោះ សមត្ថកិច្ចប្រាប់ថា៖ ឧបករណ៍ដែលជនមិនស្គាល់មុខ លួចដាក់បង្កៃត្រូវបានប្រទះឃើញ មុនពេលបន្ទុះចោល ប្រហែលជា២ម៉ោង បានដាក់ក្នុងបន្ទប់ទឹកកាស៊ីណូហ្គោដិនក្រោន បន្ទាប់មកត្រូវបានសន្តិសុខ យកចេញមកក្រៅដាក់ក្បែរសួនច្បារ និងរាយការណ៍ប្រាប់សមត្ថកិច្ច យកកង់ឡានដាក់គរលើឧបករណ៍ខាងលើការពារក្រែងផ្ទុះមុនមន្ត្រីជំនាញមកដល់។

ក្រោយសមត្ថកិច្ចដាក់កងឡានការពារផ្ទុះរួច មន្ត្រីជំនាញបានរៀបចំដាក់បំផ្ទុះកម្ទេចចោល នូវឧបករណ៍ខាងលើ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ តែខូចខាតកញ្ចក់ជញ្ជាំងកាស៊ីណុ មួយផ្ទាំង។

គួរបញ្ចាក់ថា៖ រហូតមកទល់នឹងម៉ោង៩យប់​ នៅថ្ងៃដដែលនេះ មិនទាន់មានសមត្ថកិច្ច ឬជំនាញណាមួយ បញ្ជាក់ប្រភេទឧបករណ៍នេះ ឲ្យបានច្បាស់នៅឡើយទេ គ្រាន់តែមានការសង្ស័យជាគ្រឿងផ្ទុះ ទើបកម្ទេចចោលតែម្តង។​ ហើយក្នុងហេតុការណ៏នោះដែរណ កម្លាំងនគរបាលអន្តោប្រវេសន្ត បាននាំបុរសម្នាក់ជាជនជាតិខ្មែរ ទៅសួរនាំក្នុងករណីខាងលើនោះផងដែរ៕

មតិយោបល់