ព័ត៌មានជាតិ

ទុក្ខផ្ទួនៗ ស្ត្រីម្នាក់ផឹកស្រវឹង ត្រូវប្ដីគេរំលោភបានសម្រេច បែកការណ៍ ប្រពន្ធគេវាយតប់ទ្បើងទ្រោមខ្លួន

ពោធិ៍សាត់: កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ការឃាត់ខ្លួននេះ បានធ្វើទ្បើងក្រោយទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈោ្មះ ទាវ សុខុន ភេស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើថា ជនសង្ស័យ ឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិជាមួយគ្នា បានទិញស្រាថ្នាំចំនួន ០២លីត្រ ទៅផឹកនៅខ្ទមចម្ការជាមួយជនរងគ្រោះ អស់កន្លះលីត្រជនរងគ្រោះ ក៏ស្រវឹងចូលទៅដេកក្នុងខ្ទមចម្ការខ្លួន នៅពេលនោះជនសង្ស័យបានចូលទៅតាមក្រោយ ចាប់ជនរងគ្រោះរំលោភបានសម្រេចតែម្ដង។

ក្រោយពីរំលោភបានសម្រេច ជនសង្ស័យបានមកអង្គុយផឹកស្រា នៅក្រៅខ្ទមជនរង គ្រោះបានរយ:ពេលប្រហែលកន្លះម៉ោង ក៏ចូលទៅសុំរួមរ័កជាមួយជនរងគ្រោះម្ដងទៀត តែជនរងគ្រោះបដិសេធ ហើយ បានស្រែកហៅកូនស្រីរបស់ខ្លួន ដែលនៅចម្ការក្បែរនោះឲ្យជួយ ឮដូចនេះជនសង្ស័យក៏ងើបដើរចេញពីកន្លែងកើតហេតុ។

ដោយពេលនោះកូនរបស់ជនសង្ស័យឈ្មោះ ហ៊ាង សេរីសោភ័ណ្ឌ ភេទស្រី បានមកឃើញទាន់ហេតុការណ៍នេះដែរ រួចក៏បានតេទូរស័ព្ទប្រាប់ម្ដាយរបស់ខ្លួន លុះវេលាម៉ោង ៦ និង ០០នាទីល្ងាចថ្ងៃខែឆ្នាំដដែលប្រពន្ធជនសង្ស័យ ឈ្មោះ អឿន បានមកប្រើអំពើហិង្សាវាយតប់ជនរងគ្រោះជាច្រើនដៃ។

លុះដល់ទី ១០ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ០០នាទីល្ងាច ឈ្មោះ អឿន ក៏បានមកប្រើហិង្សាលើជនរងគ្រោះ ម្ដងទៀត បណ្ដាលឲ្យបែកហូរឈាមនៅលើថ្ងាស និងជាំខៀវថ្ពាល់ខាងឆ្វេង។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងតែកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

មតិយោបល់