កណ្តាលៈ នៅម៉ោង០៨ និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមន្ត្រីយោធម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម។
ជនសង្ស័យឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
មានវត្ថុតាង៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន០២កញ្ចប់ ទូរស័ព្ទដៃ ០១គ្រឿង អាវុធខ្លី០១ដើម ធុនឡុក បង់០២ និងគ្រាប់មួយទៀត បង់កាំភ្លើងវែង អឹមសី ចំនួន០១។
ករណីនេះ ក៏មានការសម្របសម្រួលពីព្រះរាជ្ញាផងដែរ ដោយជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ចាត់ការនីតិវិធីតាមច្បាប់៕
មតិយោបល់