ព័ត៌មានជាតិ

បាក់ពិដាននៅរោងចក្រអាខាសេតហ្គាមិន កាត់ដេរសំលៀកបំពាក់ របួសកម្មការនីជាច្រើននាក់

ភ្នំពេញៈ នៅវេលាម៉ោង ៦ និង៤៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីបាក់ពិដានធ្លាក់ត្រូវកម្មការនី បណ្តាលឲ្យរបួសមនុស្សចំនួន ១៧នាក់ នៅចំណុចរោងចក្រ (អាការសេតហ្គាមិន កាត់ដេរសំលៀកបំពាក់) មានទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ អាក់ សុខលីន ២-ឈ្មោះ ស លីណា ៣-ឈ្មោះ សុខ សុផារ៉ា ៤-ឈ្មោះ យ៉ង ស្រីយ៉ាន ៥-ឈ្មោះ សុត រ៉ាន់ ៦-ឈ្មោះ មាស សម្ផស្ស ៧- ឈ្មោះ ស៉ីម ស្រីណែត ៨-ឈ្មោះ យ៉ិន ស្រីរ័ត្ន ៩-ពូក ស្រីណាក់ ១០-ឈ្មោះ ឃួន សារិន ១១-ឈ្មោះ យិន រ៉ី ១២-ឈ្មោះ លិន សុខា ១៣-ឈ្មោះ ញឹម ស្រីល័ក្ខ ១៤-ឈ្មោះ លន ស្រីណារី ១៥-ឈ្មោះ ទូច ស្រីរ័ត្ន ១៦-ឈ្មោះ សែម សុខគានុង ១៧-ឈ្មោះ សន ពីន ។

ក្រោយកើតហេតុកម្មករទាំង ១៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ (ហ៊ាង មុន្នីវុធ)៕

មតិយោបល់