ព័ត៌មានជាតិ

យុវជនអាយុ ១៨ឆ្នាំម្នាក់ ជិះម៉ូតូបុកឆ្កែរួចខ្ទាតចូលក្រោមកង់រថយន្តមិនចាំម៉ាកបុកកិនស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីព្រឹក ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតរវាងរថយន្ត ០១គ្រឿងមិនស្គាល់ភិនភាគ និងអត្តសញ្ញាណអ្នកបើកបរ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ០១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ មុត មាន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ឈ្មោះ មុត មាន អ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើលបររថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ៕

មតិយោបល់