ព្រៃវែង: កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅចំណុចដើមត្នោត (មានបង្អោងចងធ្វើទឹក) កម្ពស់ ១៥មែត្រ ខាងត្បូងចម្ងាយ ២៥០មែត្រពីវត្តធម្មឧត្តម ហៅវត្តអំពិល ស្ថិតក្នុងភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ឈាន ផាន្នី ភេទប្រុស អាយុ៤៤ឆ្នាំនៅភូមិឃុំកើតហេតុ បានចង.ក លើដើមត្នោតនិងក្រម៉ា
បណ្តាលឲ្យស្លាប់។ មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យសាកសព ឃើញថា គ្មានអ្វីគួរកត់សម្គាល់ ទើបប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ៕