ភ្នំពេញៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប្រទះឃើញក្មេងប្រុសអាយុជាង១ខួបម្នាក់ នៅគំនរសំរាមដីឡូត៍មួយកន្លែងក្បែរគល់ស្ពានអាកាស៥មករាផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំទ្បេងក្មេងប្រុសខាងលើស្រែកយំចេញពីទីតាំងកើតហេតុ។ ទើបនាំគ្នាដើរកមើល ស្រាប់តែប្រទះឃើញក្មេងប្រុស កំពុងវារចេញមកពីក្នុងគំនរសំរាមស្រែកទ្រហោយំ ហើយមានរបួសរលាត់ចិញ្ចើមចេញឈាមគួរឲ្យសង្វេគណាស់ សង្ស័យឪពុកម្តាយបោះបង់ចោល។
ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងជួយស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសខាងលើ។
បច្ចុប្បន្នក្មេងប្រុសខាងលើ ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីទាក់ទងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ មកទទួលយកទៅមើលថែទាំ៕
មតិយោបល់