កណ្ដាលៈ កាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា និងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ ត្រង់ចំណុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះ០៤ នាក់៖
១.ឈ្មោះ ហុច ហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ខូចខាតទុយោទឹក០៥ដើម)។
២.ឈ្មោះ សឿន ធឿន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិឃុំកើតហេតុ (ខូចខាតទុយយោទឹក០១ដើម)។
៣.ឈ្មោះ សួង ឡា ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល។
៤.ឈ្មោះ សាន់ ថុន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យម្នាក់ ឈ្មោះ ហេង ហុង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ដាវចំនួន ០១។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានផឹកស្រាស្រវឹង រួចទៅសុំលុយម្តាយ២ម៉ឺនរៀល តែម្តាយឆ្លើយថា អញគ្មានលុយឲ្យទេ។ ពេលនោះជនសង្ស័យខឹង បានដើរទៅយកដាវដែលខ្លួនលាក់ទុក ក្នុងព្រៃក្បែរម៉ាស៊ីនបូមទឹករបស់ឈ្មោះ ហុច ហេង ដោយឃើញទុយោរបស់ឈ្មោះ ហុច ហេង រាយកាត់លើដីរបស់ខ្លួន ជនសង្ស័យបានយកដាវកាប់ទុយោបូមទឹករបស់ឈ្មោះ ហុច ហេង បណ្តាលឲ្យខូចខាត០៥ ដើម និងកាប់ទុយោទឹករបស់ឈ្មោះ សឿន ធឿន បណ្តាលឲ្យខូចខាត០១ ដើម ឃើញដូចនោះឈ្មោះ សាន់ ថុន បានទូរស័ព្ទទៅប្រាប់ឈ្មោះ ហុច ហេង និងឈ្មោះ សួង ឡា បន្ទាប់មកអ្នកទាំងពីរ បានមកដល់កន្លែងកើតហេតុ ជនសង្ស័យ បានប្រាប់ទៅជនរងគ្រោះទាំង ០៣ នាក់ ឲ្យដកទុយោទឹកចេញពីដីរបស់ខ្លួន តែជនរងគ្រោះមិនទាន់បានដកទុយោទឹកចេញផង ស្រាប់តែជនសង្ស័យកាន់ដាវដេញកាប់ជនរងគ្រោះឈ្មោះ ហុច ហេង ឈ្មោះ សួង ឡា និងឈ្មោះ សាន់ ថុន។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី បានចុះអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់