តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូនបានធ្វើដំណើរ ជាមួយការចងចាំ នឹងការខិតខំប្រឹងប្រែង ហើយទទួលបានសមិទ្ធផលជាច្រើន។ មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បង អស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុត នៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្តល់សេវាកម្មដែលមានល្បឿនលឿន ជាងដៃគូរប្រកួតប្រជែង១០ដងក្នុងប្រទេសកម្ពុជា ។
មិត្តហ្វូនបានស្តែងអោយឃើញ និងនាំយកការគ្របដណ្តប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតម្លៃសមរម្យ ដែលអាចទទួលយកបាន សម្រាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនអោយលឿន ដូចជារុកកែតអស់រយៈពេល១០ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង ជាមួយនិងកម្លាំងថាមពល 11 000BTS ហើយក៏បានផ្តល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទំាងមូល។
មិត្តហ្វូនជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែប នៅក្នុងប្រទេសកម្ពុជា ការផ្តល់អោយមានដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច Emoney ជាដើម។ ក្រោយប្រតិបត្តិការ រយៈពេល១០ឆ្នាំ មិត្តហ្វូនទទួលបានអតិថិជន ប្រើប្រាស់សេវាកម្មច្រើនជាង៩លាននាក់ ដែលធ្វើអោយចំណូលកើនទ្បើង២.២៥ប៊ីលានដុល្លារ ហើយជាពិសេសទទួលបាននៅក្នុងឆ្នាំ២០១៨ ហើយចំណូលរបស់មិត្តហ្វូន គឺ២៥៥លានដុល្លារ ដែលមានតម្លៃស្មើគ្នាទៅនឹង GDP របស់កម្ពុជា១.២% មិនត្រឹមតែបានជួយទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមិត្តហ្វូន ថែមទាំងជួយបង្កើតការងារអោយនិយោជិក ដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០នាក់។
ដើម្បីជីវិតរីកចម្រើន “Toward a progressive life” គឺយើងយកចិត្តទុកដាក់ដល់សហគមន៍ មិត្តហ្វូនបានចូលរួមចំណែកនូវកម្មវិធីសង្គម ដែលមានភាពប្លែកខុសគ្នា ដែលធ្វើអោយកាន់តែប្រសើរទ្បើង នូវគុណភាពជីវិតនៃប្រជាពលរដ្ឋកម្ពុជា។ ការឆ្លងកាត់រយៈពេល ទាំងអស់នោះ មិត្តហ្វូនបានបរិច្ចាកប្រហែលជា៧៧លានដុល្លារ សម្រាប់កម្មវិធីខាងក្រោមទាំងអស់នេះ៖ ផ្តល់ជូនអោយប្រើប្រាស់នូវសេវាកម្មអ៊ិនធើណេតមិនគិតថ្លៃ
សម្រាប់សាលារៀនជាង១៥០០កន្លែង ជួយស្វែងរក សាច់ញាតិដែលបានបាត់បង់ជិត៩០គ្រួសារ វះកាត់ជូនកុមារដែលឆែបក្រអូមមាត់៤៧២នាក់ ផ្តល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសម្រាប់ប្រជាជនក្រីក្រតាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម។
ទោះបីជាសម្រេចបានសមិទ្ធិផលច្រើនយ៉ាងណាក៏ដោយ មិត្តហ្វូនមិនដែលបោះបង់ចោលនោះដែរ ក្រុមហ៊ុនបានរក្សាការផ្លាស់ប្តូរ ធ្វើអោយកាន់តែប្រសើរទ្បើងជាលំដាប់។ នៅក្នុងឆ្នាំ២០១៨ Metfone បានធ្វើការផ្លាស់ប្តូរអត្តសញ្ញាណសារជីវកម្ម ក្នុងគោលបំណងអោយក្រុមហ៊ុន មានរូបភាពថ្មីទ្បើងវិញ ដើម្បីអោយកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋកម្ពុជា និងសាកសម ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍។
នៅឆ្នាំបន្ទាប់ក្រុមហ៊ុននឹងយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអោយក្រុមហ៊ុននៅតែឈរលំដាប់ថ្នាក់លេខ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ គោលបំណងរបស់មិត្តហ្វូន នៅក្នុងពេលឆាប់ៗនេះ គឺធ្វើការបង្កើតរចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប សម្រាប់ ការផ្គត់ផ្គង់សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម។
លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថា នឹងបន្តផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុត និង ផលិតផលដែលមាន តម្លៃសមរម្យអាចទទួលយកបាន។ ការផ្តោតសំខាន់របស់មិត្តហ្វូន គឺផ្តល់អោយមាននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹងតាមផ្ទះជាដើម។ ជាចុងក្រោយ សាររបស់ក្រុមហ៊ុន “Caring Innovator” មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ នឹងបន្តជូយដល់ការងារសង្គមបន្តទៀត “Corporate Social Responsibility Program” ៕
មតិយោបល់