ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បានធ្លាក់ពីកាំជណ្តើរនៅការដ្ឋានជិតអិលវី (L.V) ក្រុងព្រះសីហនុ

ព្រះសីហុនៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បុរសជនជាតិចិនជាកម្មករសាងសង់សំណង់ម្នាក់ បានស្លាប់ភ្លាមៗ ក្រោយធ្លាក់ពីកាំជណ្តើរ កាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រុម៤៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ការស្លាប់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ដោយសារគ្រោះថ្នាក់ការងារ មិនពាក់ខ្សែរក្រវ៉ាត់ការពារ ពេលឡើងទីខ្ពស់។

សពជនរងគ្រោះឈ្មោះ HOU SHENGXING ភេទប្រុស ជនជាតិចិន កម្មករសំណង់ នៅការដ្ឋានជិតអិលវី (L.V) ថ្ងៃខែឆ្នាំកំណើត ២០.០៩.១៩៧៨ កាន់លិខិតឆ្លងដែនលេខ G៤៤៣០១៤៩៣ ។

ក្រោយកើតហេតុ នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានត្រួតពិនិត្យឃើញថា សាកសពរងគ្រោះ បានធ្លាក់ចុះពីទីខ្ពស់ បណ្តាលឲ្យបាក់ឆ្អឹង និងក ស្លាប់ ហើយបានបញ្ជូន ទៅរក្សាទុកនៅមន្ទីរបង្អែកខេត្ត រង់ចាំការសម្រេចចាត់ចែងពីក្រុមគ្រួសារជនរងគ្រោះ៕

មតិយោបល់