កំពង់ឆ្នាំង៖ខាងលើនេះគឺជាការលើកឡើងរបស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចនិងសុវត្ថិភាពចំណីអាហារ អោយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត ចុងភៅការ ខារ៉ាអូខេ និងទូកកាណូតទេសចរណ៍ ជាង៤០នាក់នៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នៅក្នុងមន្ទីរទេសចរណ៍ខេត្ត ដើម្បីបង្កើនការទទួលខុសត្រូវនៅក្នុងមុខរបរអាជីវកម្មខ្លួន និងដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត អោយមានការអភិវឌ្ឍន៍ឈានឡើង។
លោក សេង សាលី ប្រធានទេសចរខេត្តកំពង់ឆ្នាំង៖បានថ្លែងនៅការបើកវគ្គបណ្តុះបណ្តាលខាងលើនេះថា៖វគ្គបណ្តុះបណ្តាលនេះមានរយះពេលតែ៥ថ្ងៃក៍ពិតមែន ប៉ុន្តែវាអាចផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗដ៍មានសារះសំខាន់ សំរាប់យកទៅអនុវត្តន៍ នៅឯមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍របស់ខ្លួន អោយទទួលបានលទ្ធផលល្អប្រសើរ និងជាទីទុកចិត្តបាននៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិដែរចូលមកទស្សនា និងស្នាក់នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ទាំងបច្ចុប្បន្ននិងទៅអានាគត។
លោក សេង សាលី បាននិយាយអោយដឹងទៀតថា៖តាមរបាយការណ៍របស់ក្រសួ ងទេសចរណ៍នៅឆ្នាំ២០១៣មាននៅភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានិងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងចំនួនជាង២លាននាក់ កើនចំនួន១៧,២០ភាគរយលើសឆ្នាំ២០១២ ចំណែកប្រាក់ចំណូលចូលបានប្រមាណ២៥៤៧លានដុល្លា ស្មើរនិង១២,៤០ភាគរយនៃផលិតផលសរុបក្នុងស្រុក ហើយបានផ្តល់ការងារដល់យុវជនយើងដោយផ្ទាល់ប្រមាណជាង៤០ម៉ឺននាក់។ ចំណែកភ្ញៀវទេសចរណ៍នៅក្នុងស្រុកមានចំនួនជាង៨,៥០លាននាក់ ដោយឡែកនៅក្នុងឆមាស់ទី១ឆ្នាំ២០១៤ ភ្ញៀវទេសចណ៍អន្តរជាតិបានមកទស្សនានិងស្នាក់នៅក្នុងប្រទេសកម្ពជាមានចំនួន២.២០១.៣៦៨នាក់។
នៅក្នុងវគគបណ្តុះបណ្តាលនេះដែរមានគ្រូឧទ្ទេសនាមចំនួន២នាក់ចូលរួមបង្រៀន ដែលក្នុងនោះម្នាក់មកពីក្រសួងទេសចរណ៍ និងម្នាក់មកពីក្រសួងសុខាភិបាល វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមរៀនសួត្រពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ហើយនៅថ្ងៃបិតវគ្គខាងមុខ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការណ៍ក្រសួងទេសចរណ៍ និងអញ្ជើញមកចូលរូមបិតវគ្គ និងចែកសញ្ញាបត្រ័បញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់។នៅក្នុងពេលបើកវគ្គនេះដែរ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានសំណូ មពរដល់អ្នកចូលរួមទាំងអស់ សូមយកចិត្តទុកដាក់រៀនសូត្រទទួលបានលទ្ធផលល្អ និងមានវត្តមានរហូតដល់ថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាល៕
មតិយោបល់