ព័ត៌មានអន្តរជាតិ

មេបញ្ជាការអាមេរិក៖ កូរ៉េខាងជើង ទំនងជាមិនបោះបង់អាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ

អាមេរិកៈ ប៉ុន្មានសប្តាហ៍មុនពេលកិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មេបញ្ជាការយោធាកំពូលអាមេរិក ប្រចាំនៅអាស៊ីកាលពីថ្ងៃអង្គារ បានបញ្ជាក់ពីការវាយតម្លៃផ្នែកចារកម្មថា កូរ៉េខាងជើង ទំនងជាមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្វីបើលោក បានសម្តែងសុទិដ្ឋិនិយមអំពីជំនួបកំពូលប្រទេសទាំងពីរ នៅទីក្រុងហាណូយ នាថ្ងៃទី ២៧ ដល់ ២៨ ខែកុម្ភៈខាងមុខ ដោយផ្ទាល់ចំពោះគណៈកម្មាធិការផ្នែកប្រដាប់អាវុធនៅព្រឹទ្ធក៏ដោយ តែលោក Philip Davidson បានបង្ហាញនូវមន្ទិលសង្ស័យ ទៅលើបំណងរបស់ក្រុងព្យុងយ៉ាង នៅក្នុងសំណើជាលាយលក្ខណ៍អក្សររបស់លោក ទៅឲ្យគណៈកម្មាធិការនេះ។

ការប៉ាន់ស្មានរបស់ USINDOPACOM លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺស្របទៅនឹងជំហររបស់សហគមន៍ស៊ើបការណ៍សម្ងាត់។ ហេតុនេះ លោកគិតថា កូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ឬសមត្ថភាពផលិតកម្មទាំងអស់របស់ខ្លួន ប៉ុន្តែកំពុងស្វែងរកការចរចារ ឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ជាផ្នែកមួយដើម្បីដូរយកជាសម្បទាន ពីសំណាក់អាមេរិក និងអន្ដរជាតិ៕

មតិយោបល់