ភ្នំពេញៈ គំនរឈើនឹងសំបកកង់ឡានដែលប្រជាពលរដ្ធទុកចោលនៅជាប់របងដីមួយកន្លែង តាមបណ្ដោយផ្លូវច្រកចូលវត្តនាគវ័ន្ត ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមិនបានដឹងពីមូលហេតុ តែសំណាងល្អដែលមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះផងដែរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២នឹង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយបេតុងច្រកចូលវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការឆាបឆេះអគ្គិភ័យខាងលើនេះប្រជាពលរដ្ឋបានសង្ស័យថាប្រហែលជាមានអ្នកជក់បារី ហើយមិនប្រុងប្រយ័ត្នក៏បោះកន្ទុយបារីចូលទៅក្នុងគំនរឈើនឹងសំបក់កង់ឡាននោះហើយ ទើបបណ្ដាលឲ្យមានការឆាបឆេះយ៉ាងខ្លាំងបែបនេះ មួយសន្ទុះក្រោយមកកម្លាំងសមត្ថកិច្ចអគ្គិភ័យរាជធានីភ្នំពេញបានមកដល់កន្លែងកើតហេតុ ហើយធ្វើការបាញ់ពន្លត់បានទាំងស្រុងមិនឲ្យមានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនឹងអ្នកណារងរបួសនោះទេ៕
មតិយោបល់