ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាស្រឿងៗ បើករថយន្ត Ford Ranger បុកបង្គោលភ្លើងសួនច្បារវត្តភ្នំ

ភ្នំពេញ: វេលាម៉ោង ២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសបើករថយន្តបុកសួនច្បារ និងបង្គោលភ្លើង ស្ថិតម្ដុំខាងលិចរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក FordRangerwildrak ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-5363 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រឿងៗ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរក្នុងទិសដៅពីមន្ទីរពេទ្យកុមារជាតិសំដៅទៅស្ពាននាគវត្តភ្នំ ដោយវាងរង្វង់មូលវត្តភ្នំ លុះមកដល់ចុំណុចកើតហេតុទល់មុខស្ថានទូតអាមេរិកស្ថានភាពផ្លូវរាងកោង រថយន្ដបង្កបើកលឿនមិនបន្ថយល្បឿនបួងចង្កូតមិនទាន់ ក៏ជ្រុលឡើងខឿនសួនច្បារទៅបុកផ្ទប់បង្គោលភ្លើងថ្មមួយដើមពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យរងការខូចខាតខ្ទេចរួញស្រុញមួយកំណាត់ និងផ្ទុះពោងសុវត្ថិភាព ចំណែកបង្គោលភ្លើងវិញខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់