ព័ត៌មានជាតិ

ពោះធំ៧ខែប្តីរត់ចោលនាងអត់លុយតេទៅប្តីមិនចូលកើតកូនម្នាក់ឯងសុំសប្បុរសជួយ

ភ្នំពេញៈ​ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេតែម្នាក់ឯងនៅពេទ្យបង្អែក បែកចាន ដោយសារស្ថានភាពមិនសូវស្រួល ខាងពេទ្យបង្អែកក៏ដឹកនាងមកមជ្ឈមណ្ឌលគាំពារមាតានិងទារក (មន្ទីរពេទ្យជប៉ុន) ទាំងស្ថានភាពគ្មានលុយមួយរៀលដោយសារប្ដីហេងស៊យស្គាល់តាមហ្វេសបុករហូតមានផ្ទៃពោះរត់ចោលបាត់រហូតដល់នាងគ្រប់ខែឈឺពោះឆ្លងទន្លេនៅមជ្ឈមណ្ឌលគាំពារមាតានិងទារកទាំងវេទនាបំផុតដោយសារគ្មានលុយមួយរៀលនៅក្នុងខ្លួនហើយអំពាវនាវអោយសប្បុរសជនជួយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០១៩នៅមជ្ឈមណ្ឌលគាំពារមាតានិងទារកដែលហៅថាមន្ទីរពេទ្យជប៉ុន ។
នាងកំសត់ខាងលើមានតែប្អូនស្រីម្នាក់គត់ដែលនៅជាមួយដោយស្ថានភាពក្រីក្របំផុត។
ស្រ្តីកំសត់ដែលត្រូវប្តីរត់ចោលនោះមានឈ្មោះ
វី ស្រ៊ាន់អាយុ ២៥ឆ្នាំ រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកប្តីហេងស៊យ ឈ្មោះប៊ិន អាយុ ២៧ ឆ្នាំមុខរបរជាតៃកុងអាអ៊ិច មានស្រុកកំណើតរស់នៅផ្សារក្រោលគោ ខេត្តស្វាយរៀង ។

តាមការរៀបរាប់របសើនាងបានឲ្យដឹងថានាងបានស្គាល់ប្ដីហេងស៊យរបស់នាងតាមរយៈការលេងហ្វេសប៊ុករយៈពេល ១ឆ្នាំមកហើយហើយការរស់នៅជាមួយគ្នាគឺពុំសូវមានសេចកសុខឡើយ ក្រោយមកក៏មានផ្ទៃពោះ ខណះនោះប្តីរបស់នាងក៏បានដឹងដែរ ។ ក្រោយពីមានផ្ទៃពោះនាងពុំមានអ្វីហូបគ្រប់គ្រាន់ទេពេលបាន៧ខែប្តីធ្វើអីលែងកើតក៏បានរត់ចោលនាងបាត់រហូតតែម្ដង បណ្ដាលឱ្យនាងគ្មានលុយចាយវាយឬទុកសម្រាប់ឆ្លងទន្លេទេ ។
នាងបន្តទៀតថាខណៈនាងពោះធំដែលជាកូនដំបូងបាន៧ខែហើយប្ដីរត់ចោលនាងបានមករស់នៅជាមួយប្អូនស្រីដោយធ្វើការអ្វីមិនកើតឡើយ ដែលពីមុននាងបានជួយលក់ខោអាវគេនៅផ្សារ យកកម្រៃយកមកចិញ្ចឹមជីវិតខ្លះៗប៉ុន្តែក្រោយមកពេលមានផ្ទៃពោះជិតគ្រប់ខែធ្វើអ្វីមិនកើតបានរស់នៅជាមួយប្អូនដោយប្អូនចិញ្ចឹមដោយស៊ីអត់ស៊ីឃ្លានរហូតមក ។
បន្ទាប់ពីប្តីរត់ចោលហើយបិទទូរសព្ទ័រហូត នាងសុំលុយពីប្តីហេងស៊យរបស់នាងមិនបាននាងក៏អស់សង្ឃឹមរហូតដេកបង្ហូរទឹកភ្នែកស្ទើររាល់យប់នឹកឃើញដល់ពេលសម្រាលកូនតើសង្ឃឹមទៅលើអ្វីបើលុយក៏គ្មានមួយរៀលបែបនេះ ។
នាងបានបន្តថាកាលពីព្រឹកមិញថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០១៩នេះនាងបានឈឺពោះធ្លាក់ទឹកភ្លោះហើយទើបប្អូនស្រីនាងជួយនាំមករកពេទ្យបង្អែកបែកចានតែដោយសារ ពេទ្យថាមានសភាពមិនសូវល្អក៏ដឹកតាមរថយន្តសាមុយមកមន្ទីរពេទ្យជប៉ុនវិញ ។
ដោយសារគ្មានអ្វីជាទីពឹងពេលនេះស្ត្រីមានផ្ទៃពោះគ្រប់ខែឡើងលើបានសំណូមពរឲ្យសប្បុរសជនជួយនាងផងដោយសារនាងគ្មានលុយមួយរៀលហើយកំពុងសំរាកចាំសម្រាលកូនទាំងគ្មានសំភារះអ្វីសោះនៅ មជ្ឈមណ្ឌលគាំពារមាតានិងទារក(មន្ទីរពេទ្យជប៉ុន) ៕

មតិយោបល់