ព័ត៌មានជាតិ

ថៃបញ្ជូនសពពលករខ្មែរ២នាក់ មកឲ្យក្រុមគ្រួសារធ្វើបុណ្យ

បន្ទាយមានជ័យៈ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បានសហការគ្នាជាមួយអាជ្ញាធរកម្ពុជាថៃ បញ្ជូនសពពលករខ្មែរ២នាក់ ដែលបានស្លាប់នៅស្រុកថៃ មកតាមច្រកទ្វារអន្តជាតិ ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រគល់ ជូនក្រុមគ្រួសារសពនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលនោះមានក្រុមគ្រួសារសពបានមកទទួលយកសពទៅស្រុកកំណើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

រាជអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១.ឈ្មោះ ជឹម វណ្ណសាក់ ភេទ‌ប្រុស‌ អាយុ២៦ឆ្នាំ មាន‌ស្រុក‌កំណើត នៅភូមិពញាក្រែក ‌ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរ ធ្វើកម្មករនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានស្លាប់ដោយជំងឺខ្យល់គរ កាលព‌ីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅបន្ទប់ជួលប្រទេសថៃ។ ទី២.ឈ្មោះ ឈឺន គីម ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិគោកថ្មី ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ ជាកម្មករសំណង់នៅខេត្តកូរ៉ាត ប្រទេសថៃ ស្លាប់ដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅបន្ទប់ជួលប្រទេសថៃ៕

មតិយោបល់