ឧត្តរមានជ័យៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១:៥០នាទី មានករណីផ្ទុះធុងសាំងមានចំណុះ២០០លីត្រនៅចំណុចយាន្តដ្ឋានជួសជុលគ្រឿងយន្ត ផ្ទះរបស់ឈ្មោះ សួស សាវិន ស្ថិតនៅភូមិ សំរោង សង្កាត់សំរោង ក្រុងសំរោង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន ០១នាក់ (ជើងឆ្វេង) ជនរងគ្រោះមានឈ្មោះ ឈុត ហៃ ភេទប្រុស អាយុ១៥ ឆ្នាំមុខរបរកម្មករ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ។
តាមព័ត៍មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រ ទៅកាត់ធុងសាំង បន្ទាប់មកយកបំពងខ្សល់ទៅបាញទំលុះ (ធុងទទេរគ្មានប្រេង) ដោយមិនបានមួលគំរបធុងទើបបណ្តាលឲ្យផ្ទុះ៕
ព័ត៌មានជាតិ
មតិយោបល់