ព្រះសីហនុៈ នៅវេលាម៉ោង៧ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហិង្សាជនសង្ស័យជាមុខសញ្ញាគ្រឿងញៀនចាក់សម្លាប់គ្នា នៅតំបន់ភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់បុរសម្នាក់។
ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញា ត្រូវបាជនសង្ស័យ យកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងកខាងស្តាំ បណ្តាលដួលស្លាប់មួយរំពេច។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន ហើយឈានទៅចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ៤ និង៥៥នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ជនសង្ស័យ ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
ចាប់យកបានវត្ថុតាងមាន៖ ដែកឆាប១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) និងកាំភ្លើងជ័រខ្លី ពណ៌ខ្មៅមួយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារ ជនសង្ស័យយកសាច់ជូបន្លំធ្វើជាថ្នាំញៀន (ម៉ាទឹកកក) ដើម្បីលក់ទៅឲ្យជនរងគ្រោះ ក្នុងតម្លៃ ៣៥,០០០រៀល ពេលដែលជនរងគ្រោះ យកទៅប្រើប្រាស់ ទើបដឹងថា ជាសាច់ជូ ក៏បានទៅរករឿងជនសង្ស័យ បានទាស់សម្ដីគ្នា កើតជាហិង្សាតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕
មតិយោបល់